សុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត
ខណៈដែលពួកយើងជាច្រើនប្រហែលជាអាចនឹងដឹងពីរបៀបបង្កើតប្រវត្តិរូបណាត់ជួបតាមអនឡាញដែលគួរឱ្យចាប់អារម្មណ៍ហើយក៏ដោយ មានមនុស្សមួយចំនួនអាចនឹងភ្លេចខ្លួន ហើយបង្ហាញព័ត៌មានច្រើនជាងការចាំបាច់។
ប្រវត្តិរូបណាត់ជួបតាមអនឡាញគួរតែគួរឱ្យចាប់អារម្មណ៍ និងមានលក្ខណៈទាក់ភ្នែក ប៉ុន្តែវាមិនគួរក្លាយជាមធ្យោបាយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ឱ្យជនបោកប្រាស់ចាប់យកព័ត៌មានលម្អិតអំពីអ្នកបានយ៉ាងងាយនោះទេ។ នៅពេលអ្នកបង្កើតប្រវត្តិរូបណាត់ជួបតាមអនឡាញ សូមចងចាំពីការរក្សាសុវត្ថិភាពរបស់អ្នកផងដែរ។
រឿងដែលត្រូវចងចាំជានិច្ច៖
ប្រើឈ្មោះអ្នកប្រើដែលសមស្រប
ជ្រើសរើសពាក្យសម្ងាត់ដែលពិបាកក្នុងការទាយ
រក្សាព័ត៌មានលម្អិតអំពីខ្លួនឯងជារឿងផ្ទាល់ខ្លួន
ការជជែកមានសុវត្ថិភាព ការហៅទូរសព្ទមានសុវត្ថិភាព និងសុវត្ថិភាពផ្លូវអារម្មណ៍
កុំប្រញាប់រួសរាន់ខ្លាំងពេក។ យើងសូមណែនាំឱ្យរក្សាការសន្ទនារបស់អ្នកនៅលើគេហទំព័រ Cupid ខណៈពេលដែលកំពុងចាប់ផ្ដើមរាប់អាននរណាម្នាក់។ ជាញឹកញាប់ អ្នកប្រើប្រាស់ដែលមានចេតនាមិនល្អ ងាយនឹងព្យាយាមផ្លាស់ប្ដូរវិធីសន្ទនាទៅជាការផ្ញើសារជាអក្សរ កម្មវិធីផ្ញើសារ អ៊ីមែល ឬទូរសព្ទ
ត្រូវចេះប្រុងប្រយ័ត្នចំពោះទំនាក់ទំនងឆ្ងាយគ្នា ឬនៅក្រៅប្រទេស
ត្រូវប្រុងប្រយ័ត្នចំពោះជនឆបោកដែលអះអាងថាមកពីប្រទេសរបស់អ្នក ប៉ុន្តែព្យាយាមបង្កើតសាច់រឿងថាពួកគេ 'ជាប់ខ្លួន' នៅកន្លែងផ្សេង ជាពិសេស បើសិនជាពួកគេសុំឱ្យជួយជាថវិកាដើម្បីត្រឡប់មកស្រុកកំណើតវិញ។ ជនឆបោកមានទំនោរចៀសវាងការជួបមុខផ្ទាល់ ឬនិយាយតាមទូរសព្ទ/ហៅទូរសព្ទជាវីដេអូ នេះប្រហែលមកពីពួកគេមិនមែនជាមនុស្សដូចគេអះអាងនោះឡើយ។ ប្រសិនបើនរណាម្នាក់គេចវេសសំណួររបស់អ្នក ឬបង្ខំចង់បានទំនាក់ទំនងច្បាស់ការដោយមិនបាច់ជួបគ្នា ឬស្គាល់ចិត្តអ្នកជាមុននោះ គឺជារឿងត្រូវប្រយ័ត្នហើយ។
ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
មិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សដែលអ្នកមិនស្គាល់ឡើយ - ដូចជាអាសយដ្ឋានផ្ទះ កន្លែងធ្វើការ ឬព័ត៌មានលម្អិតអំពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក (ឧ. ទម្លាប់ដែលអ្នកទៅហាងកាហ្វេជាក់លាក់ណាមួយរៀងរាល់ព្រឹក)
ប្រសិនបើអ្នកមានកូន ក៏ជារឿងល្អបំផុតដែរដែលអ្នកគួរដាក់កម្រិតព័ត៌មានដែលអ្នកចែករំលែកអំពីពួកគេទៅដល់នរណាម្នាក់ដែលអ្នកបានជួបតាមអនឡាញ។ ចៀសវាងចែករំលែកព័ត៌មានលម្អិតដូចជាឈ្មោះ ឬសាលារៀនរបស់ពួកគេ។
រាយការណ៍ពីឥរិយាបថដែលគួរឱ្យសង្ស័យ និងមានលក្ខណៈវាយប្រហារ
ប្លុក និងរាយការណ៍ពីនរណាម្នាក់ដែលរំលោភបំពានលក្ខខណ្ឌរបស់យើង។ ខាងក្រោមនេះជាឧទាហរណ៍ខ្លះៗអំពីការរំលោភបំពាន៖
ស្នើសុំប្រាក់
ការបៀតបៀន ឬគំរាមកំហែង
សារឥតបានការ ឬការអន្ទងចិត្ត
អ្នកអាចរាយការណ៍ពីប្រវត្តិរូបណាមួយដោយផ្អែកលើការព្រួយបារម្ភអំពីឥរិយាបថដែលមានលក្ខណៈវាយប្រហារ
សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលគោលការណ៍ណែនាំសហគមន៍ របស់យើង។
សុុវត្ថិភាពពេលជួបមុខផ្ទាល់
ប្រាប់មិត្តភក្តិ ឬសមាជិកគ្រួសារអំពីគម្រោងរបស់អ្នក ដូចជាពេលវេលា និងទីកន្លែងដែលអ្នកនឹងទៅ។ ត្រូវប្រាកដថា រក្សាទូរសព្ទរបស់អ្នកជាប់ខ្លួនជានិច្ចក្នុងករណីមានរឿងអាសន្ន។
ជួបគ្នាពីរបីលើកដំបូងនៅទីសាធារណៈ ដែលមានមនុស្សច្រើន - មិនត្រូវជួបគ្នានៅផ្ទះរបស់អ្នក នៅផ្ទះដៃគូណាត់ជួបរបស់អ្នក ឬទីកន្លែងដាច់តែឯងណាមួយផ្សេងទៀតឡើយ។ ប្រសិនបើដៃគូណាត់ជួបរបស់អ្នកដាក់សម្ពាធឱ្យអ្នកទៅទីកន្លែងឯកជន ត្រូវបញ្ចប់ការណាត់ជួបភ្លាមៗ។
សុវត្ថិភាពជាចម្បង និងត្រូវប្រាកដថាអ្នកមានផ្នត់គំនិតច្បាស់លាស់
ត្រូវប្រុងប្រយ័ត្នចំពោះឥទ្ធិពលនៃថ្នាំញៀន ឬជាតិស្រវឹងលើខ្លួនអ្នក- សារធាតុទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យ និងការប្រុងប្រយ័ត្នរបស់អ្នក។ ប្រសិនបើដៃគូណាត់ជួបរបស់អ្នកព្យាយាមដាក់សម្ពាធឱ្យអ្នកប្រើថ្នាំញៀន ឬផឹកគ្រឿងស្រវឹងច្រើនជាងកម្រិតដែលអ្នកអាចទ្រាំបាន នោះត្រូវប្រកាន់ជំហ និងបញ្ចប់ការណាត់ជួប។
ត្រូវគ្រប់គ្រងលើមធ្យោបាយធ្វើដំណើររបស់អ្នក
យើងយល់ថា ការគ្រប់គ្រងលើមធ្យោបាយធ្វើដំណើរទាំងទៅនិងមកពីការណាត់ជួបរបស់អ្នកគឺជាការសំខាន់ ព្រោះអ្នកអាចចាកចេញបានគ្រប់ពេល ប្រសិនបើចាំបាច់។ ប្រសិនបើអ្នកកំពុងបើកបរដោយខ្លួនឯង យកល្អគួរមានផែនការបម្រុង ដូចជាកម្មវិធីចែករំលែកការជិះ ឬមានមិត្តភក្តិដែលអាចទុកចិត្តបាន ឬសមាជិកគ្រួសារដើម្បីឱ្យមកយកអ្នក។
If you feel uncomfortable, leave
We believe you should always trust your gut instincts; if you feel uneasy or uncomfortable, your feelings are valid, and It’s okay to leave the date earlier than initially intended. If this is the case, ask the bartender or server for help.
កុំទុករបស់របរអ្នកចោលដោយធ្វេសប្រហែស
អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះភេសជ្ជៈរបស់អ្នក និងត្រូវដឹងថាតើវាមកពីណា - ត្រូវទទួលយកភេសជ្ជៈដែលចាក់ ឬបម្រើជូនដោយផ្ទាល់ពីបុគ្គលិកចាក់ស្រា ឬអ្នកបម្រើដោយផ្ទាល់តែប៉ុណ្ណោះ។ សារធាតុជាច្រើនដែលគេលួចដាក់ទៅក្នុងភេសជ្ជៈដែលជំរុញអារម្មណ៍ផ្លូវភេទពុំមានក្លិន ពណ៌ និងរសជាតិឡើយ។
លើសពីនេះ ត្រូវទុកទូរសព្ទ កាបូប កាបូបលុយ និងរបស់គ្រប់យ៉ាងដែលមានផ្ទុកព័ត៌មានផ្ទាល់ខ្លួនជាប់ខ្លួនអ្នកជានិច្ច។ មិនត្រូវទុករបស់របរទាំងនេះចោលដោយធ្វេសប្រហែសឡើយ។
សុវត្ថិភាពទិន្នន័យ និងជនឆបោក
សុវត្ថិភាពកុំព្យូទ័រ អ៊ីមែល និងពាក្យសម្ងាត់
មុនពេលអ្នកចាប់ផ្ដើមការណាត់ជួបតាមអនឡាញ ត្រូវប្រាកដថាកុំព្យូទ័ររបស់អ្នកមានសុវត្ថិភាព 100% និងមិនបណ្ដាលឱ្យអ្នក និងព័ត៌មានរបស់អ្នកមានហានិភ័យ។
រៀបចំគណនីអ៊ីមែលថ្មីមួយសម្រាប់ការណាត់ជួបតាមអនឡាញ ដែលនឹងដាច់ដោយឡែកពីការរៀបចំផ្ទាល់ខ្លួន និងការងារទាំងអស់។ ធ្វើបែបនេះ អ្នកនឹងរក្សាបានដាននៃការទាក់ទងអំពីការណាត់ជួបតាមអនឡាញ និងអាចបែងចែកខ្លឹមសារដែលមិនចង់បាន ឬមិនសមរម្យបានយ៉ាងងាយស្រួល។
ការជ្រើសរើសពាក្យសម្ងាត់ដែលល្អ គឺជាការសំខាន់ - ដោយលាយបញ្ចូលគ្នានូវអក្សរធំ អក្សរតូច លេខ និងតួអក្សរពិសេស។ ពាក្យសម្ងាត់ដែលងាយនឹងទាយដឹងអាចបណ្ដាលឱ្យមានការលួចគណនីរបស់អ្នក ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកលួចនោះអាចប្រើព័ត៌មានលម្អិតរបស់អ្នកដើម្បីលួចអត្តសញ្ញាណរបស់អ្នក។
សុខភាពផ្លូវភេទ និងការយល់ព្រម
ស្រោមអនាម័យអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺតាមការរួមភេទ ដូចជាជំងឺអេដស៍បានយ៉ាងច្រើន នៅពេលប្រើបានត្រឹមត្រូវ និងជាប់លាប់។
មិនមែនជំងឺកាមរោគទាំងអស់សុទ្ធតែបង្ហាញរោគសញ្ញាឡើយ ហើយវាជាការសំខាន់ដែលត្រូវការពារខ្លួនអ្នក និងដៃគូរួមភេទរបស់អ្នក។ យកចិត្តទុកដាក់លើសុខភាពរបស់អ្នក និងទប់ស្កាត់ការរីករាលដាលនៃជំងឺកាមរោគ ដោយធ្វើតេស្តជាប្រចាំ។
ការយល់ព្រមគឺជាការព្រមព្រៀងគ្នារវាងអ្នកចូលរួមក្នុងការធ្វើសកម្មភាពផ្លូវភេទ។ ការព្រមព្រៀងនេះគួរពិភាក្សាយ៉ាងច្បាស់លាស់ និងដោយសេរីរវាងភាគីទាំងពីរ។ ការបង្ហាញពីការយល់ព្រមដោយផ្ទាល់មាត់អាចជួយឱ្យអ្នក និងដៃគូរបស់អ្នកយល់ និងគោរពព្រំដែនគ្នា។
អ្នក ឬដៃគូរបស់អ្នកអាចដកហូតការយល់ព្រមបានគ្រប់ពេល។ កុំបន្តធ្វើសកម្មភាព បើសិនជាដៃគូរបស់អ្នកមើលទៅដូចជាមិនស្រួលខ្លួន ឬមិនច្បាស់ ឬគេមិនបានផ្ដល់ការយល់ព្រមដោយសារឥទ្ធិពលនៃថ្នាំញៀន ឬគ្រឿងស្រវឹង។
ធនធានផ្សេងៗ
ធនធានសម្រាប់ជំនួយ និងការគាំទ្រនៅក្នុងសហរដ្ឋអាមេរិក៖
អ្នកមិនមែនមានបញ្ហានេះតែម្នាក់ឯងឡើយ។ បើមានអ្វីមួយកើតឡើងនៅលើប្រព័ន្ធណាមួយរបស់យើង តាមអនឡាញ ឬពេលជួបផ្ទាល់ យើងចង់បញ្ជាក់ថាអ្នកមានការគាំទ្រ។
ការរំលោភផ្លូវភេទ និងអំពើហិង្សាផ្លូវភេទ
www.rainn.org/ | 800 656 4673
ការជួញដូរមនុស្ស
ខ្សែទូរសព្ទបន្ទាន់ជាតិអំពីការជួយដូរមនុស្ស៖ 1-888-373-7888
មជ្ឈមណ្ឌលទទួលពាក្យបណ្ដឹងអំពីបទឧក្រិដ្ឋលើអ៊ីនធឺណិត FBI
www.ic3.gov
ការបង្ការការធ្វើអត្តឃាត
https://988lifeline.org/ | 988
អំពើហិង្សាក្នុងគ្រួសារ
1-800-799-SAFE (7233) ឬ 1-800-787-3224 | www.thehotline.org
មជ្ឈមណ្ឌលធនធានសម្រាប់ជនរងគ្រោះនៃបទឧក្រិដ្ឋ
1-855-4VICTIM (855-484-2846) | www.victimconnect.org
ខ្សែទូរសព្ទផ្ញើសារអំពីវិបត្តិ
ផ្ញើសារ 'HOME' ទៅលេខ 741741 ដើម្បីទាក់ទងទីប្រឹក្សាដោះស្រាយវិបត្តិដែលស្ម័គ្រចិត្ត