សេចក្តី​ថ្លែងការណ៍​អំពីឯកជនភាព

1. សេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់ Cupid Media

(ធ្វើបច្ចប្បុន្នភាពចុងក្រោយនៅថ្ងៃទី 04 មករា 2024)

1. លក្ខខណ្ឌនាំមុខ

(a) ទូទៅ

CambodianCupid.com (គេហទំព័រ) គឺជាកម្មសិទ្ធិ និងត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុន។ ចូលរួមជាមួយបណ្ដាក្រុមហ៊ុននៃ Dating Group។

ពួកយើងប្តេជ្ញាការពារឯកជនភាពរបស់អ្នកប្រើ។ យើងយល់ដឹងថា អ្នកចូលមើល និងអ្នកប្រើប្រាស់គេហទំព័រមានក្តីកង្វល់អំពីឯកជនភាពរបស់ខ្លួន និងការសម្ងាត់ និងសន្តិសុខនៃទិន្នន័យផ្ទាល់ខ្លួនផ្សេងៗដែលត្រូវបានផ្តល់ជូន។

យើងនឹងប្រមូល ប្រើប្រាស់ និងបញ្ចេញទិន្នន័យផ្ទាល់ខ្លួនដោយយោងតាមសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ និងតាមច្បាប់ជាធរមាននៅក្នុងដែនយុត្តាធិការ ដែលយើងកំពុងប្រមូលទិន្នន័យផ្ទាល់ខ្លួននៅក្នុងប៉ុណ្ណោះ។ បើសិនជាមានភាពមិនស៊ីគ្នារវាងសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ និងច្បាប់ជាធរមាន នោះច្បាប់ដែលជាប់ពាក់ព័ន្ធនឹងត្រូវយកជាគោលទៅតាមកម្រិតនៃការមិនស៊ីគ្នាផ្សេងៗ។

(b) ទំនាក់ទំនង

ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងរបស់យើងខ្ញុំគឺ៖

ទម្រង់គាំទ្រអនឡាញ៖ ចុចទីនេះ (ប្រើជម្រើសនេះសម្រាប់សេវាកម្មរហ័សបំផុត)

អ៊ីមែល៖ team@CambodianCupid.com

ទូរសព្ទ +61 7 5571 1181

លេខទូរសារ៖ +61 7 3103 4000

ប្រៃសណីយ៍៖ CambodianCupid.com, PO Box 795, Southport BC, QLD 4215, Australia

អ៊ីមែលសម្រាប់បញ្ហាឯកជនភាព៖ privacy@cupidmedia.com

បើសិនជាអ្នកស្ថិតនៅក្នុងសហភាពអឺរ៉ុប ក្រុមហ៊ុន VeraSafe ត្រូវបានចាត់តាំងជាអ្នកតំណាងប្រចាំសហភាពអឺរ៉ុបរបស់ក្រុមហ៊ុន សម្រាប់កិច្ចការពារទិន្នន័យ។ បន្ថែមលើការទាក់ទងមកយើងដោយប្រើព័ត៌មានទំនាក់ទំនងខាងលើ VeraSafe អាចត្រូវបានទាក់ទងក្នុងករណីមានបញ្ហាទាក់ទងទៅនឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីធ្វើការសាកសួរបែបនោះ សូមទាក់ទង VeraSafe ដោយប្រើប្រាស់ទម្រង់ទំនាក់ទំនងនេះ៖ https://www.verasafe.com/privacy-services/contact-article-27-representative.

ម្យ៉ាងវិញទៀត គេអាចទាក់ទង VeraSafe បានតាមអាសយដ្ឋានដូចខាងក្រោម៖

ឈ្មោះ៖ VeraSafe Czech Republic s.r.o
អាសយដ្ឋាន៖ Klimentsk6 46 Prague 1, 11002 Czech Republic; ឬ

ឈ្មោះ៖ VeraSafe Ireland Ltd
អាសយដ្ឋាន៖ Unit 3D North Point House, North Point Business Park, New Mallow Road, Cork T23AT2P, Ireland។

បើសិនជាអ្នកស្ថិតនៅក្នុងចក្រភពអង់គ្លេស VeraSafe ត្រូវបានចាត់តាំងជាអ្នកតំណាងរបស់ក្រុមហ៊ុន នៅក្នុងចក្រភពអង់គ្លេសសម្រាប់កិច្ចការពារទិន្នន័យដោយអនុលោមតាមមាត្រាទី 27 នៃបទប្បញ្ញតិ្តស្ដីពីការការពារទិន្នន័យទូទៅក្នុងចក្រភពអង់គ្លេស។ លើសពីការទាក់ទងមកយើងខ្ញុំដោយប្រើព័ត៌មានទំនាក់ទំនងខាងលើរបស់យើង គេអាចទាក់ទង VeraSafe ជុំវិញបញ្ហាទាក់ទងនឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ដើម្បីធ្វើការសាកសួរបែបនោះ សូមទាក់ទង VeraSafe ដោយប្រើទម្រង់បែបបទទំនាក់ទំនងនេះ៖ https://verasafe.com/public-resources/contact-data-protection-representative ឬតាមរយៈលេខទូរសព្ទ +44 (20) 4532 2003។

ម្យ៉ាងវិញទៀត គេក៏អាចទាក់ទង VeraSafe តាមអាសយដ្ឋានខាងក្រោមផងដែរ៖

VeraSafe United Kingdom Ltd.
37 Albert Embankment
London SE1 7TL
ចក្រភពអង់គ្លេស

2. មូលដ្ឋានសម្រាប់ការប្រមូល

គោលការណ៍ឯកជនភាពនេះ កំណត់ចេញនូវគោលការណ៍របស់យើងពាក់ព័ន្ធនឹងការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ខណៈដែលអ្នកប្រើប្រាស់គេហទំព័រ និងគេហទំព័រទាក់ទងរបស់ Cupid Media ឬគេហទំព័រពាក់ព័ន្ធណាមួយរបស់ Dating Group។ ពាក្យដែលត្រូវបានសរសេរជាអក្សរធំ "Personal Data" (ទិន្នន័យផ្ទាល់ខ្លួន) និង "Special Category Personal Data" (ទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស) ត្រូវបានកំណត់និយមន័យនៅក្នុងមាត្រា 9 នៃគោលការណ៍នេះ។

នៅពេលដែលប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងខ្ញុំនឹងធ្វើដូច្នោះដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម៖

(a) សេវាកម្មតាមកិច្ចសន្យា

នៅពេលដែលអ្នកបានបង្កើតគណនីមួយតាមរយៈគេហទំព័ររបស់យើង ឬគេហទំព័រមួយក្នុងចំណោមគេហទំព័រទាក់់ទងរបស់ Cupid Media ឬគេហទំព័រដែលធ្វើប្រតិបត្តិការដោយ Dating Group និងបានស្នើឲ្យយើងខ្ញុំផ្តល់សេវាកម្មដែលអ្នក យើងខ្ញុំនឹងចាំបាច់ត្រូវប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បី៖

<(ii)ផ្តល់ជូនអ្នកនូវសេវាកម្មរបស់យើងដែលមានតាមរយៈគេហទំព័ររបស់យើង។

(b) គោលបំណងអាជីវកម្មស្របច្បាប់

នៅពេលដែលយើងខ្ញុំមិនប្រមូល និងមិនប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនៃការចុះកិច្ចសន្យាជាមួយអ្នក ឬដើម្បីផ្តល់សេវាកម្មរបស់យើងដល់អ្នក នោះយើងខ្ញុំអាចនឹងនៅតែប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងខ្ញុំចាត់ទុកថា៖

(i)អ្នកនឹងមិនរងផលប៉ះពាល់ធ្វើឲ្យខូចប្រយោជន៍ដោយសារការប្រមូល និងការប្រើប្រាស់របស់យើង

(ii) ការប្រមូល និងការប្រើប្រាស់នោះគឺយោងទៅតាមអ្វីដែលអ្នកនឹងរំពឹងយ៉ាងសមហេតុផលក្នុងបរិបទនៃការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និង

(iii) វាចាំបាច់ដើម្បីបំពេញទៅតាមផលប្រយោជន៍ស្របច្បាប់របស់យើង។

ឧទាហរណ៍ វាអាចនឹងរាប់បញ្ចូលការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដើម្បីកែលម្អគេហទំព័ររបស់យើង ឬជាច្រើនដែលយើងខ្ញុំផ្តល់ជូនអ្នក។

(c) អនុលោមភាពតាមផ្លូវច្បាប់

មានស្ថានភាពជាក់លាក់មួយចំនួនដែលយើងខ្ញុំអាចនឹងត្រូវបានតម្រូវឲ្យដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដើម្បីអនុលោមតាមច្បាប់ ឧទាហរណ៍ ប្រសិនបើយើងខ្ញុំត្រូវគោរពតាមដីកាតុលាការ ឬអាជ្ញាធរនិយតកម្មដែលតម្រូវឲ្យធ្វើការដំណើរការបែបនោះ។

(d) ការយល់ព្រមរបស់អ្នក

តាមរយៈការចូលប្រើ និងប្រើប្រាស់គេហទំព័រ អ្នកកំពុងយល់ព្រមតាមការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដោយយោងតាមលក្ខខណ្ឌនៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។ តាមរយៈការចុះឈ្មោះគណនី ឬចូលជាសមាជិកនៅលើគេហទំព័រ ឬគេហទំព័រដែលទាក់ទង អ្នកកំពុងយល់ព្រមតាមការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសរបស់អ្នក។

អ្នកអាចដកហូតការយល់ព្រមរបស់អ្នកចំពោះការប្រមូល និងការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបានគ្រប់ពេលវេលា ដោយបញ្ឈប់ការប្រើប្រាស់គេហទំព័រដែលពាក់ព័ន្ធ ឬគេហទំព័រដែលទាក់ទង។ ប្រសិនបើអ្នកជាសមាជិកដែលបានបង្កើតគណនី អ្នកអាចដកហូតការយល់ព្រមរបស់អ្នកចំពោះការប្រមូល និងការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសរបស់អ្នក ដោយបញ្ឈប់ការប្រើប្រាស់គណនីរបស់អ្នក និងដោយធ្វើការស្នើសុំផ្អាកដំណើរការ ឬលុបគណនីរបស់អ្នក។ ការស្នើសុំផ្អាកដំណើរការ ឬលុប អាចធ្វើបានតាមរយៈគណនីរបស់អ្នក ឬតាមរយៈការទាក់ទងមកយើង ដោយប្រើព័ត៌មានទំនាក់ទំនងដែលមាននៅក្នុងមាត្រា 1(b) នៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។

សូមកត់សម្គាល់ថា ដើម្បីលុបទិន្នន័យផ្ទាល់ខ្លួនដែលយើងបានប្រមូលពីអ្នករួច សំណើត្រូវតែធ្វើឡើងដោយប្រើដំណើរការដែលមានចែងនៅក្នុងមាត្រា 7(f) នៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។

3 អនាមិកភាព

ដោយសារធម្មជាតិនៃសេវាកម្មដែលបានផ្តល់ជូនដោយក្រុមហ៊ុន យើងមានការលំបាកក្នុងការដោះស្រាយការងារជាមួយអ្នកដោយមិនដឹងពីឈ្មោះពេញរបស់អ្នក។ នៅពេលអ្នកចុះឈ្មោះសម្រាប់សេវាកម្មរបស់យើង អ្នកត្រូវបានតម្រូវឲ្យកំណត់អត្តសញ្ញាណខ្លួនឯង និងប្រើព័ត៌មានដែលពិត និងត្រឹមត្រូវ។

4 ការប្រមូលទិន្នន័យ

(a) អ្នកប្រើទាំងអស់

រៀងរាល់ពេលដែលអ្នក (រួមទាំងអ្នកប្រើដែលមិនមានជាសមាជិក) ចូលទៅកាន់គេហទំព័ររបស់យើង ម៉ាស៊ីនមេរបស់យើងកត់ត្រាព័ត៌មានសម្រាប់គោលបំណងស្ថិតិអំពីការប្រើប្រាស់របស់អ្នកទៅលើគេហទំព័រដោយស្វ័យប្រវត្តិ ដែលមានដូចជា៖

(i) ប្រភេទកម្មវិធីរុករកដែលបានប្រើ
(ii) URL ណែនាំបន្ត
(iii) អាសយដ្ឋាន IP
(iv) ចំនួន និងប្រភេទទំព័រដែលបានមើល
(v) កាលបរិច្ឆេទ និងពេលវេលានៃការចូលមើល និង
(vi) URL ចាកចេញ។

ព័ត៌មានដែលយើងប្រមូលអំពីអ្នកនេះ មិនមានជាទិន្នន័យផ្ទាល់ខ្លួនឡើយ ហើយមិនថាស្ថិតក្នុងកាលៈទេសៈណាវានឹងនៅតែជាអនាមិក។ យើងមិនភ្ជាប់ព័ត៌មានអនាមិកជាមួយទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតឡើយ លុះត្រាតែអ្នកបានចុះឈ្មោះជាសមាជិក ឬបានចូលជាសមាជិកនៅពេលប្រើប្រាស់។ អាស្រ័យហេតុនេះ បើសិនជាអ្នកមិនបានកំណត់អត្តសញ្ញាណខ្លួនឯងនៅលើគេហទំព័រ ដូចជាតាមរយៈការចុះឈ្មោះជាសមាជិក ឬចូលជាសមាជិក យើងនឹងមិនភ្ជាប់កំណត់ហេតុនៃការប្រើប្រាស់របស់អ្នកលើគេហទំព័ររបស់យើងជាមួយអ្នកដោយផ្ទាល់ឡើយ។

(b) សមាជិក

បន្ទាប់ពីអ្នកចុះឈ្មោះជាសមាជិក យើងប្រមូលព័ត៌មានអំពីអ្នកដើម្បីផ្តល់អត្ថប្រយោជន៍ពេញលេញនៃសមាជិកភាពដល់អ្នក។ យើងប្រមូលព័ត៌មានដែលមិនកំណត់អត្តសញ្ញាណ ព្រមទាំងទិន្នន័យផ្ទាល់ខ្លួនពីអ្នកដោយផ្ទាល់នៅពេលអ្នកចុះឈ្មោះជាលើកដំបូង និងជារឿយៗបន្ទាប់ពីនោះ បើសិនជាអ្នកផ្តល់ឲ្យយើងនូវព័ត៌មានបន្ថែម។

ទិន្នន័យផ្ទាល់ខ្លួនដែលអាចត្រូវបានប្រមូលដោយក្រុមហ៊ុនមានដូចជា៖

(i) ឈ្មោះពេញរបស់អ្នក
(ii) អាសយដ្ឋានអ៊ីមែលរបស់អ្នក
(iii) អាសយដ្ឋានទីលំនៅរបស់អ្នក
(iv) លេខទូរសព្ទរបស់អ្នក
(v) រូបថតរបស់អ្នកមួយសន្លឹក
(vi) អាយុរបស់អ្នក
(vii) មុខរបររបស់អ្នក
(viii) ការពណ៌នានៃរូបសម្បត្តិរបស់អ្នក
(ix) ព័ត៌មានកាតឥណទាន និងព័ត៌មានគិតវិក្កយបត្ររបស់អ្នក (បើបានផ្តល់ឲ្យដោយអ្នក)។

សម្រាប់ការអនុលោមតាមផ្លូវច្បាប់ និងដើម្បីឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់យើងបានសមស្រប យើងក៏អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសមួយចំនួនផងដែរ ដែលមានដូចជា៖

(i) ជាតិសាសន៍ ឬដើមកំណើតជាតិពន្ធរបស់អ្នក
(ii) ទស្សនៈនយោបាយរបស់អ្នក
(iii) ជំនឿសាសនា ឬនិន្នាការរបស់អ្នក
(iv) ជំនឿទស្សនៈវិជ្ជា ឬសមាជិកភាពក្នុងសហជីពពាណិជ្ជកម្មរបស់អ្នក
(v) សុខភាពរបស់អ្នក
(vi) ចំណូលចិត្ត ការអនុវត្ត ឬទំនោរផ្លូវភេទរបស់អ្នក និង
(vii) កំណត់ហេតុព្រហ្មទណ្ឌរបស់អ្នក (បើអ្នកជាប្រជាពលរដ្ឋរស់នៅក្នុងសហរដ្ឋអាមេរិក)។

តាមរយៈការចូលប្រើ និងប្រើប្រាស់គេហទំព័រ អ្នកកំពុងយល់ព្រមយ៉ាងច្បាស់ទៅតាមការប្រមូល និងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសរបស់អ្នក ដោយយោងតាមលក្ខខណ្ឌនៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។ អ្នកទទួលស្គាល់ និងយល់ព្រមយ៉ាងច្បាស់តាមការផ្ទេរទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសរបស់អ្នកទៅកាន់ក្រុមហ៊ុនផ្តល់សេវាភាគីទីបីរបស់យើង ដែលរួមមានសេវាកម្មណាត់ជួបពាក់ព័ន្ធ ដែលគ្រប់គ្រង និងធ្វើប្រតិបត្តិការដោយ Dating Group

(c) ឃុកឃី និងបច្ចេកវិទ្យាតាមដានផ្សេងៗទៀត

ដើម្បីកែលម្អបទពិសោធន៍របស់អ្នកនៅលើគេហទំព័ររបស់យើង យើងអាចប្រើឃុកឃី និងបច្ចេកវិទ្យាតាមដានផ្សេងៗទៀត ដូចជាស្លាកភិកសែល ប៊ីខុនបណ្តាញ, IDs ឧបករណ៍ ឬ IDs ផ្សាយពាណិជ្ជកម្ម។

អ្នកអាចបដិសេធការប្រើប្រាស់ឃុកឃី ដោយជ្រើសរើសការកំណត់សមស្របនៅលើកម្មវិធីរុករករបស់អ្នក ទោះជាយ៉ាងណា សូមកត់សម្គាល់ថា បើអ្នកធ្វើដូច្នេះ អ្នកប្រហែលជាមិនអាចប្រើមុខងារពេញលេញនៃគេហទំព័ររបស់យើងបានទេ។

គេហទំព័ររបស់យើងប្រើប្រាស់ Google Analytics ជាសេវាកម្មដែលបញ្ជូនទិន្នន័យចរាចរគេហទំព័រទៅម៉ាស៊ីនមេរបស់ Google នៅក្នុងសហរដ្ឋអាមេរិក។ Google Analytics មិនកំណត់អត្តសញ្ញាណអ្នកប្រើនីមួយៗ ឬភ្ជាប់អាសយដ្ឋាន IP របស់អ្នកជាមួយទិន្នន័យផ្សេងទៀតណាមួយដែលស្ថិតនៅក្នុងដៃរបស់ Google ឡើយ។ យើងប្រើប្រាស់របាយការណ៍ដែលផ្តល់ឲ្យដោយ Google Analytics ដើម្បីជួយឲ្យយើងយល់ដឹងអំពីចរាចរគេហទំព័រ និងការប្រើប្រាស់ទំព័រវិប។

អ្នកអាចកែប្រែតាមបំណង ឬចាកចេញពី Google Analytics សម្រាប់ការបង្ហាញការផ្សាយពាណិជ្ជកម្ម ដែលប្រើការកំណត់ការផ្សាយពាណិជ្ជកម្មសម្រាប់គណនី Goole របស់អ្នក។

គេហទំព័ររបស់យើងប្រើប្រាស់ឃុកឃី និងបច្ចេកវិទ្យាតាមដានផ្សេងៗទៀត ដើម្បីគាំទ្រ Google Analytics សម្រាប់៖

(i) ការរួមបញ្ចូលវេទិកាទីផ្សាររបស់ Google
(ii) ការរាយការណ៍អំពីប្រជាសាស្ត្រ និងចំណាប់អារម្មណ៍
(iii) បង្ហាញការផ្សាយពាណិជ្ជកម្ម ដែលរួមមានការធ្វើទីផ្សារឡើងវិញ និងការរាយការណ៍អំពីចំណាប់អារម្មណ៍បណ្តាញនៃការបង្ហាញរបស់ Google (Google Display Network Impression Reporting) ដើម្បីផ្សព្វផ្សាយសេវាកម្មរបស់យើងតាមអនឡាញ
(iv) ធ្វើឲ្យប្រសើរឡើង និងធ្វើឲ្យសេវាកម្មផ្សាយពាណិជ្ជកម្មមានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើការចូលមើលកាលពីមុនរបស់អ្នកមកកាន់គេហទំព័ររបស់យើង និង
(v) រាយការណ៍ពីការប្រើប្រាស់សេវាកម្មផ្សាយពាណិជ្ជកម្ម និងអន្តរកម្មជាមួយការបង្ហាញការផ្សាយពាណិជ្ជកម្ម និងរបៀបដែលវាទាក់ទងនឹងការចូលមើលគេហទំព័ររបស់យើង។

ឃុកឃី និងបច្ចេកវិទ្យាតាមដានផ្សេងៗទៀត ក៏អាចត្រូវបានប្រើដើម្បីគាំទ្រការវិភាគដោយភាគីទីបីផ្សេងទៀតផងដែរ។

(d) អន្តរកម្មរបស់ភាគីទីបី

យើងអាចអនុញ្ញាតឲ្យភាគីទីបី រួមទាំងក្រុមហ៊ុនផ្តល់សេវាកម្ម ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម វេទិកាគ្រប់គ្រងទិន្នន័យ និងបណ្តាញផ្សព្វផ្សាយពាណិជ្ជកម្មដែលមានការអនុញ្ញាតធ្វើការផ្តល់ការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់យើង។ យើងក៏អាចចែករំលែកទិន្នន័យប្រវត្តិរូបរបស់អ្នក ជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធនឹង Cupid Media សម្រាប់គោលបំណងវិភាគ និងបង្កើនប្រសិទ្ធភាពយុទ្ធនាការផ្សព្វផ្សាយ។

ក្រុមហ៊ុនទាំងនេះអាចប្រើប្រាស់បច្ចេកវិទ្យាតាមដាន (ដូចជាឃុកឃី ស្លាកភិកសែល ប៊ីខុនបណ្តាញ, IDs ឧបករណ៍ ឬ IDs ផ្សាយពាណិជ្ជកម្ម) ដើម្បីប្រមូលព័ត៌មានអំពីអ្នកប្រើដែលមើល ឬធ្វើអន្តរកម្មជាមួយការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ ព័ត៌មានទាំងឡាយដែលភាគីទីបីទាំងនេះប្រមូលបានតាមរយៈឃុកឃី គឺអនាមិកសុទ្ធសាធ និងមិនអាចកំណត់អត្តសញ្ញាណបានឡើយ។ ឧទាហរណ៍នៃភាគីទីបីទាំងនោះមានដូចជា៖ 360, Adobe, Akamai, Appnexus, Baidu, Bing, Cake, Chargeback.com, Criteo, Dating Group, Ecom Services, Facebook, Firebase, Google Ads, Google Ads Manager, Google Analytics, HotJar, Index Exchange, Naver, Olark, Oracle, Publift, Pubmatic, Pusher, RayGun, Rubicon Project, SDL, Sentient, Taboola, TikTok, Twitter, Urban Airship, Visa Inc. Yahoo, Yandex, Zero Bounce។

អ្នកអាចបដិសេធការប្រើប្រាស់នៃការប្រមូលទិន្នន័យរបស់ភាគីទីបីដោយជ្រើសរើសការកំណត់សមស្របនៅលើកម្មវិធីរុករករបស់អ្នក ឬដោយ បិទប្រវត្តិរូបរបស់អ្នក

ក៏មានកន្លែងជាច្រើននៅលើគេហទំព័ររបស់យើង ដែលអ្នកអាចចូលប្រើគេហទំព័រភាគីទីបី ដែលមិនប្រតិបត្តិការក្រោមសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ និងដែលយើងមិនធ្វើការគ្រប់គ្រង។ គេហទំព័រភាគីទីបីទាំងនេះ អាចប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

(e) ការផ្សព្វផ្សាយ

យើងសូមណែនាំឲ្យអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពរបស់គេហទំព័រភាគីទីបីទាំងអស់ ដែលអ្នកចូលមើល។

យើងបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់របស់យើងដែលមិនមានគម្រោងជាវ។ អ្នក​ប្រើ​ដែល​គ្មាន​គម្រោង​ជា​វ​មើល​ឃើញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​បាន​បម្រើ​ពី​កម្មវិធី​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់ Google Ads ។ ការផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មបើកចំហអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្មពីជុំវិញពិភពលោកទិញពីយើងតាមរយៈ Google និងភាគីទីបី និងបណ្តាញដែលត្រូវគ្នាជាមួយ Google Ad Exchange ។ យើងមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួនណាមួយដល់ Google Ads ទេ។ អ្នកគ្រប់គ្រងលើកលែងតែសញ្ញាសម្គាល់ការផ្សាយពាណិជ្ជកម្មដែលអនុញ្ញាតឱ្យអ្នកផ្សាយពាណិជ្ជកម្ម បែងចែកអ្នកប្រើប្រាស់ម្នាក់ពីអ្នកដទៃ ប៉ុន្តែមិនបង្ហាញអត្តសញ្ញាណរបស់អ្នកប្រើប្រាស់នោះទេ។

(f) ប្រព័ន្ធផ្សព្វផ្សាយសង្គម

ក្រុមហ៊ុន ធ្វើអន្តរកម្មជាមួយគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Twitter, YouTube, Instagram, Pinterest, Weibo, Tiktok និងផ្សេងៗទៀត។ បើសិនជាអ្នកជ្រើសរើស "ចូលចិត្ត" ឬ "ចែករំលែក" ព័ត៌មានពីគេហទំព័ររបស់យើងតាមរយៈសេវាកម្មទាំងនេះ អ្នកគួរតែពិនិត្យមើលគោលការណ៍ឯកជនភាពរបស់សេវាកម្មពាក់ព័ន្ធទាំងនេះ។ បើសិនជាអ្នកជាសមាជិករបស់គេហទំព័របណ្តាញសង្គមមួយ ផ្ទាំងអន្តរមុខអាចអនុញ្ញាតឲ្យគេហទំព័របណ្តាញសង្គមភ្ជាប់ការចូលមើលរបស់អ្នកលើគេហទំព័រនេះជាមួយទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត។

5 គោលបំណងនៃការប្រមូល ការរក្សាទុក ការប្រើប្រាស់ និងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួន

(a) ប្រមូលពីអ្នកប៉ុណ្ណោះ

នៅពេលណាដែលវាសមហេតុផល ឬមានសារៈប្រយោជន៍ក្នុងការធ្វើដូច្នោះ យើងនឹងប្រមូលតែទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកពីអ្នកដោយផ្ទាល់ប៉ុណ្ណោះ។

(b) គោលបំណងនៃការប្រមូលទិន្នន័យផ្ទាល់ខ្លួន

យើងនឹងប្រមូលតែទិន្នន័យផ្ទាល់ខ្លួនដែលមានសារៈសំខាន់ដើម្បី៖

(i) អនុញ្ញាតឲ្យយើងដំណើរការពាក្យសុំចូលសមាជិកភាពរបស់អ្នក និងអនុញ្ញាតឲ្យយើងផ្តល់សេវាកម្មដល់អ្នក (រួមទាំងការបង្កើតប្រវត្តិរូបដែលអាចមើលឃើញជាសាធារណៈ ការអនុញ្ញាតឲ្យសមាជិកស្វែងរកសមាជិកដែលស័ក្តិសម និងការផ្តល់យន្តការសម្រាប់ទំនាក់ទំនងរវាងសមាជិក)
(ii)អនុញ្ញាតឲ្យអ្នកចម្លង ឬផ្ទេរប្រវត្តិរូបដែលអ្នកបានបង្កើតនៅលើគេហទំព័ររបស់យើងទៅកាន់គេហទំព័រ ឬសេវាកម្មមួយទៀតដែលយើងខ្ញុំកាន់កាប់ ធ្វើប្រតិបត្តិការ ឬជាប់ទាក់ទងជាមួយ ដោយរាប់បញ្ចូលទាំងសេវាកម្មមួយទៀតដែលត្រូវបានផ្តល់ជូនដោយសមាជិក Dating Group បានយ៉ាងងាយស្រួល
(iii) គោលបំណងស្រាវជ្រាវ និងស្ថិតិផ្ទៃក្នុងរបស់យើង (រួមទាំងការបែងចែកទីផ្សារ និងការវិភាគគុណតម្លៃអតិថិជន)
(iv) អនុញ្ញាតឲ្យយើងបញ្ជូនបន្តទៅអ្នកនូវព័ត៌មាន ឬឯកសារផ្សេងៗដែលយើងជឿថាអ្នកអាចចាប់អារម្មណ៍
(v) អនុញ្ញាតឲ្យក្រុមហ៊ុនដំណើរការការបង់ប្រាក់ ដំណើរការការបង់ប្រាក់ដែលអ្នកធ្វើមកឲ្យយើង និង
(vi) គោលបំណងផ្សេងៗទៀតដែលបានបញ្ជាក់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នៃគេហទំព័ររបស់យើងដែលមាននៅលើគេហទំព័ររបស់យើង

("គោលបំណងចម្បង").

យើងមិនលក់ទិន្នន័យផ្ទាល់ខ្លួនទៅឲ្យភាគីទីបីណាមួយ ឬផ្តល់ទិន្នន័យផ្ទាល់ខ្លួនទៅភាគីទីបីក្នុងគោលបំណងអាជីវកម្មណាមួយឡើយ (លុះត្រាតែគោលបំណងអាជីវកម្មត្រូវបានបញ្ជាក់យ៉ាងជាក់លាក់នៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ)។

(c) ការប្រើប្រាស់ និងការបញ្ចេញទិន្នន័យផ្ទាល់ខ្លួន

ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដើម្បីគោលបំណងចម្បង នឹងរាប់បញ្ចូលការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននៅក្នុងដំណើរការសម្រេចចិត្តស្វ័យប្រវត្តិ។

យើងនឹងប្រើប្រាស់ ឬបញ្ចេញទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកសម្រាប់គោលបំណងក្រៅពីគោលបំណងចម្បង (ជា "គោលបំណងបន្ទាប់បន្សំ") លុះត្រាតែចំណុចខាងក្រោមត្រូវអនុវត្ត៖

(i) គោលបំណងបន្ទាប់បន្សំ គឺទាក់ទងនឹងគោលបំណងចម្បង ហើយបើសិនជាទិន្នន័យផ្ទាល់ខ្លួនគឺជាទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស គោលបំណងបន្ទាប់បន្សំគឺជាប់ទាក់ទងដោយផ្ទាល់ជាមួយគោលបំណងចម្បង និង
(ii) អ្នករំពឹងដោយសមហេតុផលថាយើងនឹងប្រើប្រាស់ ឬបញ្ចេញទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងបន្ទាប់បន្សំ ឬ
(iii) អ្នកបានយល់ស្របតាមការប្រើប្រាស់ ឬការបញ្ចេញសម្រាប់គោលបំណងបន្ទាប់បន្សំ ឬ
(iv) ការប្រើប្រាស់ ឬការបញ្ចេញទិន្នន័យផ្ទាល់ខ្លួន ត្រូវបានតម្រូវ ឬអនុញ្ញាតតាមច្បាប់ បទប្បញ្ញត្តិ ឬដីកាតុលាការ។

ដើម្បីផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់យើងដល់អ្នក យើងក៏អាចផ្តល់អាសយដ្ឋានអ៊ីមែលរបស់អ្នកក្នុងទម្រង់ហាស្ស (និងមិនមានទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតឡើយ) ទៅភាគីទីបីដូចជា Facebook និងបណ្ដាក្រុមហ៊ុនផ្សេងទៀតនៅក្នុង Dating Group ដើម្បីកំណត់គោលដៅការផ្សាយពាណិជ្ជកម្មរបស់យើងទៅកាន់អ្នកបានកាន់តែប្រសើរ តាមរយៈការប្រើផលិតផលដូចជាទស្សនិកជនតាមតម្រូវការរបស់ Facebook

ការប្រៀបធៀបអាសយដ្ឋានអ៊ីមែលដែលមានទម្រង់ហាស្សរបស់អ្នក គឺសម្រាប់គោលបំណងផ្សព្វផ្សាយទំនិញ និងសេវាកម្មរបស់យើងដល់អ្នក ហើយនឹងមិនត្រូវបានប្រើដោយភាគីទីបីនោះក្នុងគោលបំណងផ្សេងទៀតឡើយ។ ការប្រៀបធៀបអាសយដ្ឋានអ៊ីមែលក្នុងទម្រង់ហាស្សរបស់អ្នក នឹងមិនត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណអ្នក ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកឡើយ ហើយមិនមានព័ត៌មានបន្ថែមផ្សេងទៀតអំពីអ្នកនឹងត្រូវបានផ្តល់ដោយយើងទៅភាគីទីបីនោះឡើយ។ ក្នុងករណីមានការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងក្រុម នោះអ្នកនឹងត្រូវបានស្នើឲ្យយល់ព្រមទាមការផ្ទេរនោះ។

អ្នកអាចដកហូតការយល់ព្រមរបស់អ្នកសម្រាប់ការប្រើប្រាស់របស់យើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងចម្បង និងគោលបំណងបន្ទាប់បន្សំបានគ្រប់ពេលវេលា ដោយទាក់ទងយើងតាមរយៈព័ត៌មានទំនាក់ទំនងដែលមាននៅក្នុងមាត្រា 1.1(b) នៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។ ទោះជាយ៉ាងណា វាអាចប៉ះពាល់ ឬដាក់កម្រិតលើសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់គេហទំព័រ និងសេវាកម្មរបស់ Cupid Media។

(d) ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន

យើងនឹងប្រើដំណើរការអនុវត្តដ៏ល្អបំផុត និងចាត់វិធានការដែលសមហេតុផលទាំងអស់ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនដែលយើងកាន់កាប់ពី៖

(i) ការប្រើប្រាស់ខុស ការជ្រៀតជ្រែក និងបាត់បង់ និង
(ii) ការចូលប្រើដែលគ្មានការអនុញ្ញាត ការកែប្រែ ឬការបញ្ចេញ។

នៅក្នុងករណីកម្រដែលមានការបែកធ្លាយទិន្នន័យធ្ងន់ធ្ងរ ដែលទំនងជាធ្វើឲ្យមានហានិភ័យដល់សិទ្ធិ និងសេរីភាពរបស់អ្នក យើងនឹងជូនដំណឹងដល់អាជ្ញាធរគ្រប់គ្រងសមស្របនៅក្នុងដែនយុត្ថាធិការរបស់អ្នក ដោយមិនពន្យារពេលឡើយ។ នៅពេលដែលមានហានិភ័យខ្ពស់ ដែលការបែកធ្លាយទិន្នន័យធ្ងន់ធ្ងរនឹងប៉ះពាល់ដល់សិទ្ធិ និងសេរីភាពរបស់អ្នក យើងក៏នឹងជូនដំណឹងដល់អ្នកអំពីការបែកធ្លាយនោះដែរ។

(e) ការបញ្ចេញក្រៅប្រទេស

ព័ត៌មានប្រវត្តិរូបទាំងឡាយណាដែលអ្នកបានផ្តល់ឲ្យយើង នឹងអាចមើលឃើញជាសាធារណៈនៅលើប្រវត្តិរូបរបស់អ្នក ដោយមិនគិតពីទីតាំងរបស់អ្នកមើលឡើយ។ តាមរយៈការបង្កើតប្រវត្តិរូប អ្នកទទួលស្គាល់ថាអ្នកទទួលនៅបរទេសនឹងអាចមើលប្រវត្តិរូបរបស់អ្នកបាន។

ដើម្បីផ្តល់ការគាំទ្រអតិថិជន បំពេញមុខងារការិយាល័យផ្នែកខាងក្រោយ បំពេញកិច្ចការទប់ស្កាត់ការគៃបន្លំ ឬផ្តល់សេវាកម្មដល់អ្នក យើងអាចចាំបាច់ត្រូវអនុញ្ញាតឲ្យបុគ្គលិក ឬក្រុមហ៊ុនផ្គត់ផ្គង់របស់យើង (ដែលអាចស្ថិតនៅ ឬដែលធនធានរបស់គេអាចស្ថិតនៅក្រៅពីប្រទេសតាំងទីលំនៅរបស់អ្នក) ចូលប្រើព័ត៌មានប្រវត្តិរូបរបស់អ្នក ព័ត៌មានវិក្កយបត្រ ឬទិន្នន័យផ្ទាល់ខ្លួនផ្សេងៗទៀតដែលអ្នកបានផ្តល់។

យើងបានដាក់ចុះនូវវិធានការសន្តិសុខ ដើម្បីការពារសន្តិសុខទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ដូចការផ្ទេរទិន្នន័យឯទៀតដែរ វានៅតែមានហានិភ័យនៃការបែកធ្លាយទិន្នន័យ។ អាចមានពេលខ្លះ ដែលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានផ្ទេរទៅប្រទេសជាភាគីទីបី និងអង្គការអន្តរជាតិ ដែលមិនមែនជាប្រធានបទនៃសេចក្តីសម្រេចសមស្របដោយគណៈកម្មការបទប្បញ្ញត្តិកិច្ចការពារទិន្នន័យទូទៅ ឬដោយសេចក្តីសម្រេចពីអាជ្ញាធរគ្រប់គ្រងប្រហាក់ប្រហែលនៅក្នុងដែនយុត្ថាធិការរបស់អ្នក។ ការផ្ទេរទាំងនេះគឺមានសារៈសំខាន់ ដើម្បីឲ្យយើងបំពេញកាតព្វកិច្ចរបស់យើងដែលបានចែងនៅក្នុងលក្ខខណ្ឌប្រើប្រាស់របស់គេហទំព័រ Cupid Media និងដើម្បីឲ្យយើងផ្តល់សេវាកម្មរបស់យើងដល់អ្នក។

តាមរយៈការផ្តល់ទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេសរបស់អ្នក អ្នកកំពុងយល់ព្រមយ៉ាងច្បាស់តាមការផ្ទេរអន្តរជាតិ និងការដំណើរការទិន្នន័យទាំងនោះ យោងតាមសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ ដោយរាប់បញ្ចូលតែមិនដាក់កម្រិតចំពោះសមាជិកណាមួយរបស់ Dating Group ដោយយល់ដឹងយ៉ាងពេញលេញ និងបានជ្រាបព័ត៌មានអំពីហានិភ័យដែលទាក់ទងនឹងការផ្ទេរ និងការដំណើរការបែបនោះ។

អ្នកអាចដកហូតការយល់ព្រមរបស់អ្នកបានគ្រប់ពេលវេលា ដោយទាក់ទងយើងតាមរយៈព័ត៌មានទំនាក់ទំនងដែលមាននៅក្នុងមាត្រា 1(b) នៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។ ទោះជាយ៉ាងណា វាអាចប៉ះពាល់ ឬដាក់កម្រិតលើសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់គេហទំព័រ និងសេវាកម្មរបស់ Cupid Media។

នៅក្នុងកាលៈទេសៈផ្សេងទៀតទាំងអស់ យើងនឹងបញ្ចេញទិន្នន័យផ្ទាល់ខ្លួនទៅកាន់អ្នកទទួលជាប្រទេសភាគីទីបី ឬអង្គការអន្តរជាតិ លុះត្រាតែការបញ្ចេញព័ត៌មាននោះត្រូវបានតម្រូវ ឬអនុញ្ញាតតាមច្បាប់ បទប្បញ្ញតិ ឬដីកាតុលាការ។

(f) ព័ត៌មានដែលមិនបានស្នើសុំ

បើសិនជាយើងប្រមូលទិន្នន័យផ្ទាល់ខ្លួន ដែលយើងមិនបានស្វែងរក ឬស្នើសុំអំពីអ្នក ហើយយើងកំណត់ថាយើងត្រូវបានអនុញ្ញាតស្របច្បាប់ឲ្យប្រមូលព័ត៌មាននោះ យើងនឹងចាត់ចែងព័ត៌មាននោះដោយយោងតាមលក្ខខណ្ឌនៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។ នៅក្នុងកាលៈទេសៈផ្សេងៗទៀតទាំងអស់ យើងនឹងបំផ្លាញ ឬបំបាត់ការកំណត់អត្តសញ្ញាណលើទិន្នន័យផ្ទាល់ខ្លួនដែលពាក់ព័ន្ធឲ្យបានឆាប់បំផុតតាមការអាចធ្វើបាន នៅពេលដែលវាស្របច្បាប់ និងសមហេតុផលក្នុងការធ្វើដូច្នោះ។

(g) ព័ត៌មានមិនសម្ងាត់

ឯកសារ ឬព័ត៌មានទាំងឡាយដែលបានផ្តល់ដោយអ្នកដើម្បីបញ្ចូលទៅក្នុងប្រវត្តិរូបសមាជិកណាមួយនឹងត្រូវបានចាត់ទុកថាមិនសម្ងាត់ និងមិនមែនកម្មសិទ្ធិ។ យើងអាចប្រើឯកសារ ឬព័ត៌មានទាំងនោះដោយមិនមានការរឹតបន្តឹង។ ជាពិសេស Cupid Media នឹងប្រើប្រាស់ឯកសារ ឬព័ត៌មានបែបនោះ (រួមទាំងព័ត៌មានប្រវត្តិរូបទាំងឡាយ រូបថត ការថតវីដេអូ ឬសំឡេង) ដែលអ្នកបានផ្តល់ឲ្យយើង ដើម្បីចម្លងប្រវត្តិរូបរបស់អ្នកទៅកាន់គេហទំព័រណាត់ជួបដែលទាក់ទងផ្សេងទៀតដែលជាកម្មសិទ្ធិ និងប្រតិបត្តិការដោយ Cupid Media ឬគេហទំព័រណាត់ជួបពាក់ព័ន្ធផ្សេងទៀតណាមួយដែលជាសមាជិករបស់ Dating Group។ ឯកសារ ឬព័ត៌មានទាំងឡាយដែលបានផ្តល់ដោយអ្នក នឹងអាចប្រើប្រាស់ដោយសមាជិក ឬអ្នកប្រើផ្សេងទៀតរបស់គេហទំព័រដើម្បីអាន។

(h) ការទំនាក់ទំនង

យើងសូមរក្សាសិទ្ធិផ្ញើសារអេឡិចត្រូនិកទៅអ្នកទាក់ទងនឹងការផ្សំផ្គុំប្រវត្តិរូបដែលបានណែនាំ ការជូនដំណឹងអំពីសកម្មភាពដូចជាការជូនដំណឹងអំពីចំណាប់អារម្មណ៍ឬសារ ប្រូម៉ូសិនឬការផ្តល់ជូនពិសេស ការផ្លាស់ប្តូរឬការបន្ថែមទៅលើសេវាកម្មរបស់យើង ឬផលិតផលនិងសេវាកម្មទាំងឡាយនៃអាជីវកម្មដែលជាសាខារបស់យើង។

បើអ្នកជាសមាជិកនៃគេហទំព័ររបស់យើង អ្នកអាចគ្រប់គ្រងចំណូលចិត្តអ៊ីមែលរបស់អ្នក ដោយប្រើប្រាស់ការកំណត់នៅលើទំព័រ "ការជូនដំណឹង" ដើម្បីកំណត់ប្រភេទនៃការទំនាក់ទំនងអ៊ីមែលដែលអ្នកចង់ទទួលតាមតម្រូវការ។

6 ការបំផ្លាញទិន្នន័យផ្ទាល់ខ្លួន

យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដរាបណាយើងត្រូវការវាសម្រាប់គោលបំណងអាជីវកម្មស្របច្បាប់ និងដូចបានតម្រូវដោយច្បាប់ជាធរមាន។ យើងនឹងចាត់វិធានការសមស្របដើម្បីលុបទិន្នន័យផ្ទាល់ខ្លួនទាំងឡាយ ដែលយើងមានអំពីអ្នក ដែល៖

(i) យើងលែងត្រូវការទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងដែលវាត្រូវបានប្រមូល ហើយយើងមិនមានសិទ្ធិរក្សាទុកទិន្នន័យបែបនោះ និង
(ii) យើងមិនត្រូវបានតម្រូវ ឬមានកាតព្វកិច្ចតាមច្បាប់ បទប្បញ្ញតិ្ត ឬដីកាតុលាការឲ្យរក្សាទុកព័ត៌មាននេះ។

បើសិនជាព័ត៌មានជាក់លាក់ ត្រូវបានផ្តល់ឲ្យភាគីទីបីដោយយោងតាមសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ ការរក្សាទុកព័ត៌មាននោះនឹងត្រូវស្ថិតក្រោមគោលការណ៍របស់ភាគីទីបីដែលពាក់ព័ន្ធ។

7 ការចូលប្រើ ការកែតម្រូវ និងភាពអាចចល័តបាន

(a) ការចូលប្រើទិន្នន័យផ្ទាល់ខ្លួន

យើងនឹងផ្តល់ជូនអ្នកនូវការចូលប្រើទិន្នន័យផ្ទាល់ខ្លួនដែលកាន់កាប់ដោយយើងទាក់ទងនឹងអ្នកទៅតាមសំណើ លើកលែងក្នុងកម្រិតមួយដែល៖

(i) ការអនុញ្ញាតឲ្យចូលប្រើគឺជាអំពើខុសច្បាប់ ឬ
(ii) ការបដិសេធមិនឲ្យចូលប្រើ គឺត្រូវបានតម្រូវ ឬអនុញ្ញាតដោយ ឬតាមច្បាប់ដែលពាក់ព័ន្ធ បទប្បញ្ញតិ្ត ឬដីកាតុលាការ។

ដើម្បីស្នើសុំចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមទាក់ទងយើងដោយប្រើព័ត៌មានលម្អិតដែលបានផ្តល់ជូននៅក្នុងមាត្រា 1(b) នៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ។

តាមសំណើរបស់អ្នក យើងនឹងទាក់ទងអ្នកក្នុងរយៈពេលមួយ (1) ខែគិតចាប់ពីថ្ងៃទទួលសំណើរបស់អ្នក និងផ្តល់ទិន្នន័យផ្ទាល់ខ្លួនដែលបានស្នើដល់អ្នក លុះត្រាតែយើងបានសម្រេចថាមានមូលហេតុ ឬកាតព្វកិច្ចមួយចំនួន ដែលតម្រូវឲ្យយើងបដិសេធការចូលប្រើទិន្នន័យផ្ទាល់ខ្លួន។

(b) ការបញ្ចេញរបស់ភាគីទីបី

យើងខ្ញុំមិនលក់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅភាគីទីបីណាមួយឡើយ។ លុះត្រាតែត្រូវបានសំដៅជាពិសេសនៅក្នុងសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ យើងក៏មិនបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅភាគីទីបីណាមួយសម្រាប់គោលបំណងអាជីវកម្មផ្សេងទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចស្នើបានគ្រប់ពេលវេលាឲ្យយើងផ្តល់ការបញ្ជាក់ថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមិនត្រូវបានលក់ទៅឲ្យភាគីទីបី ឬស្នើសុំព័ត៌មានលម្អិតរបស់ភាគីទីបីណាមួយដែលបានទិញ ឬបញ្ចេញព័ត៌មានសម្រាប់គោលបំណងអាជីវកម្ម។

ទោះបីជាបានរៀបរាប់ដូចខាងលើក៏ដោយ ក្នុងកាលៈទេសៈជាក់លាក់យើងខ្ញុំអាចនឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកឲ្យក្រុមហ៊ុនផ្តល់សេវាភាគីទីបីរបស់យើង (ដើម្បីអនុញ្ញាតឲ្យយើងខ្ញុំផ្តល់សេវាកម្មរបស់យើងដល់អ្នក) ឲ្យស្ថាប័នពាក់ព័ន្ធរបស់យើងដែលធ្វើប្រតិបត្តិការសេវាកម្មណាត់ជួបដែលយើងខ្ញុំគ្រប់គ្រង ឬឲ្យសមាជិកផ្សេងទៀតរបស់ Dating Group (ឧទាហរណ៍ នៅពេលដែលអ្នកបានស្នើឲ្យយើងចម្លង ឬផ្ទេរប្រវត្តិរូបដែលអ្នកបានបង្កើតនៅលើគេហទំព័រមួយក្នុងចំណោមគេហទំព័ររបស់យើងទៅកាន់គេហទំព័រ ឬសេវាកម្មណាត់ជួបផ្សេង)។

(c) ភាពអាចចល័តបានរបស់ទិន្នន័យ

ដរាបណាវាមិនប៉ះពាល់សិទ្ធិ និងសេរីភាពរបស់អ្នកដទៃ និងដែលអ្នកបានទំនាក់ទំនងសំណើមកយើង៖

(i) នៅពេលដែលយើងបានប្រើប្រាស់វិធីស្វ័យប្រវត្តិដើម្បីដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងនឹងផ្តល់ច្បាប់ចម្លងនៃទិន្នន័យផ្ទាល់ខ្លួននោះដល់អ្នកក្នុងទ្រង់ទ្រាយដែលមានរចនាសម្ព័ន្ធ ដែលប្រើប្រាស់ទូទៅ និងអាចអានដោយម៉ាស៊ីនបាន និង
(ii) បន្ទាប់ពីទទួលបានសំណើរបស់អ្នក នៅពេលដែលអាចធ្វើបានតាមបច្ចេកទេស យើងនឹងបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយផ្ទាល់ទៅអ្នកកាន់កាប់ទិន្នន័យមួយទៀត។

(d) ព័ត៌មានរសើបលក្ខណៈអាជីវកម្ម

នៅពេលការអនុញ្ញាតឲ្យអ្នកចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នឹងបង្ហាញព័ត៌មានរសើបលក្ខណៈអាជីវកម្ម នោះយើងមិនអាចអនុញ្ញាតឲ្យអ្នកចូលប្រើព័ត៌មាននោះបានទេ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងផ្តល់ហេតុផលសមស្របនៅពីក្រោយការសម្រេចរបស់យើងដល់អ្នក។

(e) ការប្រើប្រាស់អន្តរការី

នៅពេលដែលយើងមិនអាចផ្តល់ឲ្យអ្នកនូវការចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយផ្ទាល់ បើសិនជាសមហេតុផល យើងអាចទាក់ទងសេវាកម្មរបស់អន្តរការីដើម្បីធ្វើដូច្នោះ។

(f) ការតម្រូវ និងការលុបទិន្នន័យផ្ទាល់ខ្លួន

វាគឺជាទំនួលខុសត្រូវរបស់អ្នក ដើម្បីធានាថាព័ត៌មានដែលអ្នកផ្តល់ឲ្យយើងគឺត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតាមការចាំបាច់។ បើសិនជាដោយសារហេតុផលណាមួយ អ្នកមិនអាចកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដែលយើងកាន់កាប់ សូមទាក់ទងយើងដោយប្រើព័ត៌មានលម្អិតដែលបានផ្តល់នៅក្នុងមាត្រា 1.1(b)។

បើសិនជាបន្ទាប់ពីទទួលបានសំណើរបស់អ្នក យើងជ្រើសរើសមិនកែតម្រូវព័ត៌មានរបស់អ្នក យើងនឹងជូនដំណឹងទៅអ្នកក្នុងរយៈពេលមួយខែអំពីមូលហេតុនៃការបដិសេធរបស់យើង និងយន្តការដែលមានសម្រាប់ឲ្យអ្នកធ្វើការជំទាស់ការបដិសេធរបស់យើង។

បើសិនជាអ្នកចង់លុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមផ្ញើសំណើរបស់អ្នកទៅយើងដោយប្រើព័ត៌មានទំនាក់ទំនងដែលបានផ្តល់នៅក្នុងមាត្រា 1(b)។ កាលៈទេសៈតែមួយគត់ដែលយើងនឹងមិនចាត់វិធានការសមស្របដើម្បីលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក គឺនៅពេលយើងចាំបាច់ត្រូវរក្សាវាទុកដោយយោងតាមខមួយទៀតនៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ, GDPR ឬដោយសារហេតុផលផ្លូវច្បាប់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយយើង អាចបណ្តាលឲ្យលុបគណនី Cupid Media របស់អ្នក និងមានន័យថាអ្នកមិនអាចចូលប្រើសេវាកម្មរបស់យើងបានទេ។

បើសិនជាយើងកែតម្រូវ ឬលុបទិន្នន័យផ្ទាល់ខ្លួនអំពីអ្នក ដែលយើងបានបញ្ចេញទៅភាគីទីបីកាលពីមុន ដោយយោងតាមសេចក្តីថ្លែងការណ៍អំពីឯកជនភាពរបស់យើង យើងចាត់វិធានការសមស្របដើម្បីជូនដំណឹងដល់ភាគីទីបីអំពីការកែតម្រូវ ឬការលុប និងដើម្បីស្នើឲ្យពួកគេធ្វើដូចគ្នា។

(g) ការបដិសេធមិនកែតម្រូវ ឬលុប

បើសិនជានៅពេលណាមួយដែលយើងបដិសេធ ឬមិនឲ្យអ្នកចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ឬបដិសេធមិនកែតម្រូវ ឬលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក យើងនឹងផ្តល់ហេតុផលសម្រាប់ការបដិសេធ ឬការច្រានចោលនោះដល់អ្នក។

(h) ការរឹតបន្តឹងលើការដំណើរការ

អ្នកអាចស្នើសុំឲ្យយើងដាក់កម្រិត ឬរឹតបន្តឹងបែបបទដែលយើងចាត់ចែង និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលក្នុងករណីនេះយើងនឹងដំណើរការតែទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ៖ ដោយមានការយល់ព្រមពីអ្នក សម្រាប់ការបង្កើត ការប្រើប្រាស់ ឬការការពារការអះអាងផ្លូវច្បាប់ប្រឆាំងនឹងយើង ឬដើម្បីការបារសិទ្ធិរបស់បុគ្គលផ្សេងទៀត។

(i) តម្លៃ

ការចូលប្រើ ការលុប និងការកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក រួមទាំងការទំនាក់ទំនងដែលទាក់ទងក្នុងដំណើរការនោះ ជាទូទៅនឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។

នៅពេលដែលសំណើរបស់អ្នក មិនមានមូលដ្ឋាន ឬហួសហេតុ (ជាពិសេសដោយសារការធ្វើដដែលៗ) យើងអាចគិតតម្លៃសមរម្យមួយពីអ្នកសម្រាប់ការផ្តល់ព័ត៌មាន ឬការទំនាក់ទំនង ឬការធ្វើសកម្មភាពតាមការស្នើសុំ។ នៅពេលដែលសំណើរបស់អ្នក មិនមានមូលដ្ឋាន ឬហួសហេតុ យើងក៏អាចបដិសេធសំណើរបស់អ្នកផងដែរ។

(j) សិទ្ធិជំទាស់ជាក់លាក់

បើសិនជាវាជាការចាំបាច់ដើម្បីឲ្យយើងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយគ្មានការយល់ព្រមពីអ្នកដោយសារហេតុផល៖

(i) បំពេញកិច្ចការដែលជាប្រយោជន៍សាធារណៈ
(ii) ការប្រើប្រាស់អំណាចផ្លូវការដែលត្រូវបានដាក់មកលើយើង ឬ
(iii) នៅពេលដែលវាស្ថិតនៅក្នុងផលប្រយោជន៍ស្របច្បាប់របស់យើង ឬផលប្រយោជន៍ស្របច្បាប់របស់ភាគីទីបីដើម្បីធ្វើដូច្នោះ

អ្នកនឹងមានសិទ្ធិជំទាស់ការប្រើប្រាស់បែបនោះ។

បើសិនជាអ្នកជំទាស់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយយើង យើងនឹងបញ្ឈប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក លុះត្រាតែមានមូលដ្ឋានស្របច្បាប់ដែលតម្រូវឲ្យយើងប្រើទិន្នន័យផ្ទាល់ខ្លួននោះ ឬដើម្បីបង្កើត ប្រើប្រាស់ ឬការពារការអះអាងផ្លូវច្បាប់។

បើសិនជាយើងបានប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដោយយោងតាមសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ និងជ្រើសរើសប្រើទិន្នន័យផ្ទាល់ខ្លួននោះសម្រាប់គោលបំណងនៃការធ្វើទីផ្សារដោយផ្ទាល់ (ដែលអ្នកយល់ព្រម) អ្នកមានសិទ្ធិជំទាស់ការប្រើប្រាស់បែបនោះបានគ្រប់ពេលវេលា។

បន្ទាប់ពីទទួលបានការជំទាស់ យើងនឹងបញ្ឈប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងនៃការធ្វើទីផ្សារដោយផ្ទាល់ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

8 ពាក្យបណ្តឹង

(a) ការដាក់ពាក្យបណ្តឹង

បើសិនជាអ្នកជឿថា យើងបានប្រើប្រាស់ឬបញ្ចេញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក្នុងបែបបទមួយដែលខុសពីសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះ ឬដែលល្មើសច្បាប់ជាធរមាន នោះអ្នកគួរផ្ញើអ៊ីមែលមកយើងតាមរយៈអាសយដ្ឋាន privacy@cupidmedia.com

បើសិនជាអ្នកស្ថិតនៅក្នុងសហភាពអឺរ៉ុប និងចង់ធ្វើការតវ៉ា ឬសាកសួរទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកក៏អាចទាក់ទងក្រុមហ៊ុនតំណាងនៅអឺរ៉ុបរបស់យើង VeraSafe ដោយប្រើប្រាស់ព័ត៌មានទំនាក់ទំនងដែលមាននៅក្នុងមាត្រា 1(b) នៃសេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះផងដែរ។

អ្នកក៏មានសិទ្ធិដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរគ្រប់គ្រងពាក់ព័ន្ធនៅក្នុងដែនយុត្ថាធិការរបស់អ្នកផងដែរ។ បើសិនជាអ្នកមិនច្បាស់ថាតើអាជ្ញាធរគ្រប់គ្រងពាក់ព័ន្ធរបស់អ្នកគឺជានរណា សូមទាក់ទងយើង ដូច្នេះយើងអាចផ្តល់ជំនួយដល់អ្នកបាន។

(b) ការឆ្លើយតបរបស់យើង

ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់អ្នក យើងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកអំពីសកម្មភាពដែលយើងស្នើនឹងធ្វើទាក់ទងទៅនឹងពាក្យបណ្តឹងរបស់អ្នក ហើយនឹងផ្តល់ជូនអ្នកនូវព័ត៌មានលម្អិតអំពីសកម្មភាពបន្តអ្វីដែលអ្នកអាចធ្វើបាន បើសិនជាអ្នកមិនពេញចិត្តនឹងការឆ្លើយតបរបស់យើង។

9 និយមន័យ

"ក្រុមហ៊ុន" មានន័យថា Cupid Media Pty Ltd (ACN 104 844 564) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅ New South Wales ប្រទេសអូស្ត្រាលី ហើយនឹងរួមបញ្ចូលសាជីវកម្ម ឬដៃគូដែលពាក់ព័ន្ធ (ដូចដែលលក្ខខណ្ឌទាំងនោះ ត្រូវបានកំណត់នៅក្នុងច្បាប់សាជីវកម្មឆ្នាំ 2001 (Cth)) ក្រុមហ៊ុន Cupid Media Pty Ltd

"Dating Group" មានន័យថា SOL Holdings Limited (No. HE342740, ប្រទេសស៊ីប) និងស្ថាប័នជាប់ពាក់ព័ន្ធ ឬទាក់ទងដែលក្រុមហ៊ុននេះគ្រប់គ្រង និងដែលផ្តល់សេវាកម្មណាត់ជួបដល់អតិថិជន។

"បទប្បញ្ញត្តិកិច្ចការពារទិន្នន័យទូទៅ" ឬ "General Data Protection Regulation" និង "GDPR" មានន័យថាជាបទប្បញ្ញតិ្ត (EU) 2016/679 របស់សភាអឺរ៉ុប និងរបស់ក្រុមប្រឹក្សាថ្ងៃទី 27 ខែមេសាឆ្នាំ 2016 ស្តីពីកិច្ចការពាររូបវន្តបុគ្គលទាក់ទងនឹងការដំណើរការទិន្នន័យផ្ទាល់ខ្លួន និងស្តីពីការផ្លាស់ទីសេរីនៃទិន្នន័យបែបនោះ និងសេចក្តីណែនាំនិរាករណ៍ 95/46/EC។

"អង្គភាពអន្តរជាតិ" មានន័យថាជាអង្គភាព ឬស្ថាប័នក្រោមបង្គាប់របស់ខ្លួនដែលដឹកនាំដោយច្បាប់អន្តរជាតិសាធារណៈ ឬស្ថាប័នផ្សេងទៀតដែលត្រូវបានរៀបចំដោយ ឬនៅលើមូលដ្ឋានកិច្ចព្រមព្រៀងរវាងប្រទេសចំនួនពីរឬច្រើន។

"ទិន្នន័យផ្ទាល់ខ្លួន" មានន័យថាជាព័ត៌មានទំាងឡាយដែលទាក់ទងនឹងរូបវន្តបុគ្គលដែលអាចកំណត់អត្តសញ្ញាណបាន ('កម្មវត្ថុទិន្នន័យ')។ រូបវន្តបុគ្គលដែលអាចកំណត់អត្តសញ្ញាណបាន គឺជាបុគ្គលដែលអាចកំណត់អត្តសញ្ញាណបានដោយផ្ទាល់ ឬដោយប្រយោល ជាពិសេសដោយយោងតាមអង្គសម្គាល់មួយដូចជា ឈ្មោះ លេខអត្តសញ្ញាណប័ណ្ឌ ទិន្នន័យទីតាំង អង្គសម្គាល់អនឡាញ ឬទាក់ទងនឹងកត្តាមួយឬច្រើនដែលជាក់លាក់តាមអត្តសញ្ញាណរាងកាយ សរីរៈសាស្ត្រ ហ្សេនេទិក ផ្លូវចិត្ត សេដ្ឋកិច្ច វប្បធម៌ ឬអត្តសញ្ញាណសង្គមរបស់រូបវន្តបុគ្គលនោះ និងរាប់បញ្ចូលទាំងទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស។

"ការដំណើរការ" មានន័យថាជាប្រតិបត្តិការ ឬបណ្តុំប្រតិបត្តិការដែលត្រូវបានធ្វើឡើងទៅលើទិន្នន័យផ្ទាល់ខ្លួន ឬបណ្តុំទិន្នន័យផ្ទាល់ខ្លួន មិនថាតាមមធ្យោបាយស្វ័យប្រវត្តិឬក៏អត់នោះទេ ដែលរួមមានដូចជា ការប្រមូល ការកត់ត្រា ការរៀបចំ ការរៀបរចនាសម្ព័ន្ធ ការរក្សាទុក ការសម្របឬការកែប្រែ ការយកមកវិញ ការប្រឹក្សា ការប្រើប្រាស់ ការបញ្ចេញតាមរយៈការបញ្ជូន ការចែកចាយឬការធ្វើឲ្យអាចប្រើបាន ការតម្រៀបឬការបន្សំ ការរឹតបន្តឹង ការលុប ឬការបំផ្លាញ។

"ទិន្នន័យផ្ទាល់ខ្លួនប្រភេទពិសេស" មានន័យថាជាទិន្នន័យផ្ទាល់ខ្លួនដែលបង្ហាញពីជាតិសាសន៍ឬដើមកំណើតជាតិពន្ធ ទស្សនៈនយោបាយ ជំនឿសាសនាឬទស្សនៈវិជ្ជា សមាជិកភាពក្នុងសហជីពពាណិជ្ជកម្ម កំណត់ហេតុព្រហ្មទណ្ឌរបស់អ្នក ទិន្នន័យហ្សេនេទិកឬជីវមេទ្រិកសម្រាប់គោលបំណងកំណត់អត្តសញ្ញាណរូបវន្តបុគ្គលជាពិសេស ទិន្នន័យទាក់ទងនឹងសុខភាពឬទិន្នន័យទាក់ទងនឹងជីវិតផ្លូវភេទឬនិន្នាការផ្លូវភេទរបស់អ្នក។

"គេហទំព័រដែលទាក់ទង" មានន័យថាជាគេហទំព័រដែលជាកម្មសិទ្ធិ ត្រូវបានប្រតិបត្តិការ ឬគ្រប់គ្រងដោយ Cupid Media Pty Ltd ACN 104 844 564 ឬសមាជិករបស់ Dating Group។