CambodianCupid គោលការណ៍ណែនាំសហគមន៍

CambodianCupid មានមោទនភាពលើការផ្តល់ជូនអ្នកនូវបរិយាកាសណាត់ជួបតាមអនឡាញដែលមានសុវត្ថិភាព។ យើងខ្ញុំសូមលើកទឹកចិត្តឲ្យសមាជិកចេះគោរព និងយកចិត្តទុកដាក់លើគ្នាទៅវិញទៅមក នៅពេលដែលពួកគេប្រស្រ័យទាក់ទងគ្នា និងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។

គោលការណ៍ណែនាំសហគមន៍ទាំងនេះ គួរតែអានរួមគ្នាជាមួយ លក្ខខណ្ឌប្រើប្រាស់ របស់យើងខ្ញុំ។ បើអ្នកឃើញនរណាម្នាក់ល្មើសគោលការណ៍ណែនាំសហគមន៍ទាំងនេះ សូមរាយការណ៍ពួកគេមកយើងខ្ញុំភ្លាមៗ។ ផលវិបាកសម្រាប់ការរំលោភបំពានគោលការណ៍ណែនាំសហគមន៍របស់យើងខ្ញុំប្រែប្រួលអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន និងអាកប្បកិរិយាពីមុនរបស់សមាជិក។ ការរំលោភបំពានធ្ងន់ធ្ងរទៅលើគោលការណ៍ណែនាំសហគមន៍របស់យើងខ្ញុំ អាចបណ្តាលឲ្យបិទគណនីដែលល្មើស និង/ឬត្រូវបានហាមឃាត់មិនឲ្យប្រើសេវាកម្មរបស់យើងខ្ញុំនាពេលអនាគត។

គោលការណ៍ណែនាំសហគមន៍របស់យើងខ្ញុំ គ្របដណ្តប់ទៅលើ៖

ខ្លឹមសារ និងការប្រើប្រាស់ប្រវត្តិរូប

សិទ្ធិប្រើប្រាស់

អ្នកត្រូវតែមានអាយុចាប់ពី 18 ឆ្នាំឡើងទៅដើម្បីចុះឈ្មោះ និងប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ។

ភាពត្រឹមត្រូវនៃប្រវត្តិរូប

យើងខ្ញុំលើកទឹកចិត្តឲ្យសមាជិកផ្តល់ព័ត៌មានពិតប្រាកដអំពីខ្លួនរបស់ពួកគេ។ អ្នកមិនត្រូវបន្លំខ្លួនជាបុគ្គលណាម្នាក់ បង្ហាញអាយុ ឬស្ថានភាពអាពាហ៍ពិពាហ៍របស់អ្នកខុស ឬដាក់ព័ត៌មាននៅក្នុងប្រវត្តិរូបរបស់អ្នកដែលមិនត្រឹមត្រូវ ឬនាំឲ្យយល់ខុសតាមបែបបទណាមួយឡើយ។

ព័ត៌មានប្រវត្តិរូប

ប្រវត្តិរូបរបស់អ្នក (រួមទាំងឈ្មោះរបស់អ្នក ក្បាលប្រវត្តិរូប និងអត្ថបទក្នុងប្រវត្តិរូប) មិនត្រូវមានផ្ទុកខ្លឹមសារបែបវាយប្រហារ គួរឲ្យស្អប់ខ្ពើម អាសគ្រាម ខុសច្បាប់ ឬមិនសមរម្យឡើយ។ ខ្លឹមសារប្រវត្តិរូបរបស់អ្នក មិនត្រូវមានផ្ទុកខ្លឹមសារផ្សព្វផ្សាយពីភេរវកម្ម ពិភាក្សាអំពីនយោបាយ គាំទ្រអំពើហិង្សា ឬគាំទ្រការធ្វើទុក្ខបុកម្នេញខ្លួនឯងឡើយ។ ប្រវត្តិរូបរបស់អ្នកមិនត្រូវមានផ្ទុកខ្លឹមសារ ឬតំណណាមួយដែលរំលោភការរក្សាសិទ្ធិ និក្ខិតសញ្ញា ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតរបស់អ្នកដទៃ ឧ. តន្ត្រី ភាពយន្ត វីដេអូ រូបថត រូបភាព សូហ្វវែរ ការងារផ្នែកអក្សរសាស្ត្រ ។ល។

ភាពពិសេសនៃប្រវត្តិរូប

អ្នកមិនត្រូវបង្កើតគណនីច្រើននោះទេ។ អ្នកត្រូវបានអនុញ្ញាតឲ្យរក្សាប្រវត្តិរូបតែមួយប៉ុណ្ណោះក្នុងមួយគេហទំព័រដែលយើងខ្ញុំប្រតិបត្តិការ។ គណនីស្ទួននឹងត្រូវបានបិទ។

គោលបំណងនៃប្រវត្តិរូប

ប្រវត្តិរូបរបស់អ្នក ត្រូវតែប្រើសម្រាប់គោលបំណងណាត់ជួប ឬស្វែងរកទំនាក់ទំនងយ៉ាងពិតប្រាកដ។ ប្រវត្តិរូបដែលមិនត្រូវបានប្រើសម្រាប់គោលបំណងណាត់ជួប ឬស្វែងរកទំនាក់ទំនងពិតប្រាកដ នឹងត្រូវបានបិទ។ អ្នកមិនត្រូវចូលរួមក្នុងការរៃអង្គាសប្រាក់ កាដូ ឬទំនិញដែលមានតម្លៃទឹកប្រាក់ណាមួយនៅលើប្រវត្តិរូបរបស់អ្នកឡើយ។ យើងខ្ញុំមិនអនុញ្ញាតឲ្យប្រើប្រាស់ប្រវត្តិរូបដើម្បីទំនាក់ទំនង "លួចចិញ្ចឹមស្រី" ចំណងដៃ ឬគោលបំណងស្រដៀងគ្នានេះឡើយ។ នៅលើគេហទំព័រមួយចំនួន យើងខ្ញុំអាចនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ប្រវត្តិរូបដើម្បីស្វែងរកការរៀបការ ដើម្បីអនុលោមតាមច្បាប់នៅក្នុងដែនសមត្ថកិច្ចមួយចំនួនឡើយ។

ភាពជាម្ចាស់ប្រវត្តិរូប

ប្រវត្តិរូបរបស់អ្នក គួរតែត្រូវបានបង្កើតសម្រាប់ប្រើប្រាស់ដោយអ្នកតែម្នាក់ប៉ុណ្ណោះ អ្នកមិនអាចលក់គណនីរបស់អ្នក ឬផ្ទេរគណនីរបស់អ្នកទៅឲ្យអ្នកដទៃឡើយ។

រូបថត

រូបថតដែលអ្នកផ្ទុកឡើង ត្រូវតែមានភាពត្រឹមត្រូវ និងមិនបង្កគ្រោះថ្នាក់ក្នុងរូបភាពណាមួយឡើយ។ រូបថតដែលអ្នកដាក់ស្នើត្រូវតែជារូបថតរបស់អ្នក។

អ្នកមិនត្រូវដាក់ស្នើរូបភាពដែល៖

ការរំលោភបំពានទៅលើចំណុចណាមួយនៃលក្ខខណ្ឌទាំងនេះ អាចបណ្តាលឲ្យរូបថតរបស់អ្នកមិនទទួលបានការអនុញ្ញាត។ នៅក្នុងករណីខ្លះ វាអាចបណ្តាលឲ្យគណនីរបស់អ្នកត្រូវបានបិទ។

ការទំនាក់ទំនង

ការទំនាក់ទំនងជាមួយសេវាបម្រើអតិថិជន

នៅពេលនិយាយជាមួយបុគ្គលិកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ អ្នកមិនត្រូវប្រើពាក្យប្រមាថ អាសគ្រាម មើលងាយ វាយប្រហារ គំរាមកំហែង បៀតបៀន ឬវាយប្រហារទៅលើជាតិសាសន៍នោះឡើយ។

បើអ្នកទាក់ទងនឹងទង្វើវាយប្រហារទាំងនេះ យើងខ្ញុំមានសិទ្ធិបញ្ចប់សមាជិកភាពរបស់អ្នកភ្លាមៗ។

ការទំនាក់ទំនងជាមួយសមាជិកផ្សេងទៀត

នៅពេលនិយាយជាមួយសមាជិកផ្សេងទៀតទាំងក្នុង និងក្រៅគេហទំព័រ អ្នកមិនត្រូវប្រើពាក្យប្រមាថ មើលងាយ អាសគ្រាម វាយប្រហារ គំរាមកំហែង បៀតបៀន ឬវាយប្រហារទៅលើជាតិសាសន៍នោះឡើយ។ អ្នកមិនត្រូវផ្ញើសារមិនសមរម្យណាមួយដែលបង្ហាញពីធម្មជាតិផ្លូវភេទឡើយ។ អ្នកមិនត្រូវផ្ញើសារណាមួយដែលលើកកម្ពស់ភេរវកម្ម គាំទ្រអំពើហិង្សា ឬគាំទ្រការធ្វើទុក្ខបុកម្នេញខ្លួនឯងឡើយ។ អ្នកមិនត្រូវទាក់ទង ក្នុងគោលបំណងធ្វើឲ្យមានពេស្យាចារ ឬទាក់ទងនៅក្នុងការជួញដូរមនុស្សឡើយ។ អ្នកមិនត្រូវផ្ញើសារឥតបានការ សារដែលផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផល ឬសារដែលផ្តល់តំណណាមួយទៅកាន់គេហទំព័រខាងក្រៅ ក្នុងគោលបំណងផ្សព្វផ្សាយពីសេវាកម្ម ឬផលិតផលឡើយ។ នេះរាប់បញ្ចូលទាំងការផ្សព្វផ្សាយពីអាជីវកម្ម អង្គការមិនស្វែងរកប្រាក់កម្រៃ គណបក្សនយោបាយ ឬសមាគមគ្រប់ប្រភេទ។

យើងខ្ញុំអាចរាយការណ៍ពីការទំនាក់ទំនងដែលទាក់ទងនឹងសកម្មភាពខុសច្បាប់ផ្សេងៗទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ដែលមានសមត្ថកិច្ច។

ការបៀតបៀន

អ្នកមិនត្រូវប្រើសេវាកម្មដើម្បីចូលរួមក្នុងអាកប្បកិរិយាបៀតបៀន ឬវាយប្រហារក្នុងរូបភាពណាមួយឡើយ ដែលរួមមានការចែកចាយខ្លឹមសារផ្លូវភេទ និង/ឬវាយប្រហារលើជាតិសាសន៍ ប្រមាថ គំរាមកំហែង ថោកថាប អាសគ្រាម បៀតបៀន បង្ខូចកេរ៍ឈ្មោះ មួលបង្កាច់ បរិហាកេរ៍ ឬខ្លឹមសារដែលធ្វើឲ្យទាស់ចិត្តក្នុងរូបភាពណាមួយឡើយ។ អ្នកមិនត្រូវទាក់ទងនរណាម្នាក់ដែលបានប្លុកអ្នក ឬបានបង្ហាញថាពួកគេលែងចង់ទាក់ទងជាមួយអ្នកម្តងហើយម្តងទៀតនោះទេ។ អ្នកមិនត្រូវបង្កើតគណនីស្ទួន ជាមធ្យោបាយដើម្បីបៀតបៀនសមាជិកផ្សេងទៀតឡើយ។

គ្មានការទំនាក់ទំនងជាមួយអនីតិជន

មនុស្សទាំងអស់ដែលចុះឈ្មោះ ឬប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ ចាំបាច់ត្រូវមានអាយុលើសពី 18 ឆ្នាំ។ យើងខ្ញុំអនុវត្តគោលការណ៍បន្ថែម ដើម្បីការពារអនីតិជនឲ្យបានច្រើនជាងមុន។

អ្នកមិនត្រូវចូលរួមក្នុងការទំនាក់ទំនងមិនសមរម្យក្នុងរូបភាពណាមួយ ឬការទំនាក់ទំនងដែលមានធម្មជាតិផ្លូវភេទជាមួយនរណាម្នាក់ដែលមិនទាន់គ្រប់អាយុឡើយ។ នេះរាប់បញ្ចូលទាំងមិត្តភក្តិមិនទាន់គ្រប់អាយុ សាច់ញាតិ ឬសមាជិករបស់មនុស្សដែលពេញវ័យ និងជាសមាជិកនៅលើគេហទំព័រនេះ។ អ្នកមិនត្រូវប្រើគេហទំព័រនេះដើម្បីសុំឲ្យនរណាម្នាក់ទាក់ទង ឬស្វែងរកទីតាំងបុគ្គលនានាដែលមិនទាន់គ្រប់អាយុ ជាមួយគោលបំណងចង់បង្កើតមិត្តភាព ទំនាក់ទំនង ឬការប្រស្រ័យទាក់ទងមិនសមស្របជាមួយអនីតិជននោះទេ។

យើងខ្ញុំនឹងរាយការណ៍ពីព័ត៌មានលម្អិតនៃការទំនាក់ទំនងខុសច្បាប់ ឬមិនសមរម្យទាំងឡាយ ឬអាកប្បកិរិយាមិនសមរម្យជាមួយអនីតិជនទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ដែលមានសមត្ថកិច្ច។

សុវត្ថិភាពគណនី

សមាជិកដែលមិនអនុវត្តតាមពិធីការសុវត្ថិភាពល្អ ធ្វើឲ្យសមាជិកផ្សេងទៀតរងហានិភ័យនៃការបោកប្រាស់ និងលើកទឹកចិត្តឲ្យមានអាកប្បកិរិយាមិនល្អពីសំណាក់សមាជិកផ្សេងទៀត។ អ្នកត្រូវតែប្រតិបត្តិការគណនីរបស់អ្នកក្នុងបែបបទដែលមានសុវត្ថិភាព និងសន្តិសុខជានិច្ច។ នេះរាប់បញ្ចូលទាំងការគោរពតាមគោលការណ៍ណែនាំសហគមន៍ទាំងនេះ។

ការផ្ញើប្រាក់

អ្នកមិនត្រូវផ្ញើប្រាក់ ឬផ្តល់ព័ត៌មានហិរញ្ញវត្ថុរបស់អ្នកទៅនរណាម្នាក់ ដែលអ្នកបានទាក់ទងជាមួយ ឬបានជួបតាមរយៈសេវាកម្មរបស់យើងខ្ញុំឡើយ។

បើនរណាម្នាក់ព្យាយាមសុំប្រាក់ ឬចង់បានព័ត៌មានហិរញ្ញវត្ថុរបស់អ្នក សូមរាយការណ៍ពួកគេមកយើងខ្ញុំភ្លាមៗ។

ការអំពាវនាវ

អ្នកមិនត្រូវប្រើសេវាកម្មដើម្បីចែកចាយ ផ្សព្វផ្សាយ ឬចុះផ្សាយពីការអំពាវនាវផ្សេងៗសម្រាប់ការចូលជាមូលនិធិ ការផ្សាយពាណិជ្ជកម្ម ឬការអំពាវនាវសុំទំនិញឡើយ។ ការធ្វើដូច្នេះនឹងបណ្តាលឲ្យគណនីរបស់អ្នកត្រូវបានបិទ។

សន្តិសុខ និងការចូលប្រើគេហទំព័រ

អ្នកមិនត្រូវចែករំលែកពាក្យសម្ងាត់របស់អ្នក ឬអនុញ្ញាតឲ្យនរណាម្នាក់ចូលប្រើគណនីរបស់អ្នក ឬធ្វើអ្វីមួយដែលអាចធ្វើឲ្យគណនីរបស់អ្នកជួបហានិភ័យឡើយ។

អ្នកមិនត្រូវចុះផ្សាយ ឬបញ្ជូនខ្លឹមសារដែលមានផ្ទុកមេរោគ ឬកូដកុំព្យូទ័រផ្សេងទៀត ឯកសារ ឬកម្មវិធីដែលត្រូវបានរចនាឡើងដើម្បីដាក់កម្រិត ឬបំផ្លាញមុខងាររបស់សូហ្វវែរ ឬហាដវែរកុំព្យូទ័រណាមួយឡើយ។

អ្នកមិនត្រូវប្រើកម្មវិធីបត់ដែលមិនមែនមនុស្ស ឬស្វ័យប្រវត្តិដើម្បីចូល ឬប្រើសេវាកម្មឡើយ។

ភាពអសកម្មនៃគណនី

យើងខ្ញុំធ្វើការបិទគណនីដែលអសកម្មជារឿយៗ។ ចូរប្រាកដថាអ្នកចូលជាប្រចាំ ដើម្បីធានាថាគណនីរបស់អ្នកនៅតែសកម្ម និងមិនត្រូវបានបិទ។

ការរាយការណ៍ការរំលោភបំពាន ឬការល្មើសគោលការណ៍ណែនាំសហគមន៍របស់យើងខ្ញុំ

អ្នកអាចរាយការណ៍ពីការរំលោភបំពាន ឬការល្មើសគោលការណ៍ណែនាំសហគមន៍របស់យើងខ្ញុំ ដោយបំពេញ ទម្រង់បែបបទទំនាក់ទំនង របស់យើងខ្ញុំ។ អ្នកក៏អាចរាយការណ៍សមាជិកម្នាក់ដោយផ្ទាល់ពីប្រវត្តិរូប ឬសាររបស់គេផងដែរ។ សូមមើល ទំព័រជំនួយអនឡាញ របស់យើងខ្ញុំ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបរាយការណ៍ការរំលោភបំពាន។

នៅពេលរាយការណ៍សមាជិកផ្សេងទៀត សូមផ្តល់ព័ត៌មាន និងភស្តុតាងឲ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបាន។

ព័ត៌មានបន្ថែមអំពីការការពារខ្លួនឲ្យមានសុវត្ថិភាព

សម្រាប់ព័ត៌មានបន្ថែមអំពីសុវត្ថិភាពនៃការណាត់ជួប សូមចូលទៅកាន់គេហទំព័រខាងក្រោម៖http://www.onlinedatingsafetytips.com

សូមមើល លក្ខខណ្ឌប្រើប្រាស់ និង សេចក្តីថ្លែងការណ៍អំពីឯកជនភាព របស់យើងខ្ញុំ សម្រាប់ព័ត៌មានបន្ថែម ពាក្យ និងនិយមន័យ។